ក្រេមបន្ទន់សក់ភារព្រីមៀម មានលក្ខណៈពិសេសដូចតទៅ៖
ជួយសក់ឱ្យមានភាពរស់រើក រលាស់ រលោងស្អាត
វាគឺជាគ្រឿងផ្សំបន្ថែមជាមួយសាប៊ូកក់សក់ដើម្បីព្យាបាលសក់ផុយស្រួល ស្ងួត បែកចុង ហើយធ្វើឱ្យសក់មានសំណើម ព្រមទាំងមានសុខភាពល្អបំផុត
ធ្វើឱ្យសក់ទន់ល្មើយ និងកាត់បន្ថយសារធាតុខ្លាញ់មិនល្អនៅលើស្បែកក្បាល

វិធីប្រើប្រាស់
ដើម្បីប្រើប្រាស់សាប៊ូកក់សក់ភារព្រីមៀមឱ្យមានប្រសិទ្ធ និងសន្សំសំចៃខ្ពស់ សូមលោកអ្នកអនុវត្តតាមការណែនាំដូចតទៅ៖
១
ក្រោយពីសម្អាតសក់ជាមួយនឹងសាប៊ូក់សក់ភារព្រីមៀមរួច អ្នកត្រូវយកកន្សែងស្ងួត ឬក៏ប្រើម្រាមដៃដើម្បីច្បូតទឹកចេញពីសក់
២
បន្ទាប់មកទៀត ចាក់ក្រេមបន្ទន់សក់ក្នុងបរិមាណសមល្មមជាក់ស្តែងតាមសក់ក្រាស់ឬស្តើង បន្ទាប់មកលាបក្រេមបន្ទន់សក់ពីគល់សក់រហូតដល់ចុងសក់
៣
ប្រើម្រាមដៃឬក្រាស់សិតសក់ធ្មេញទូលាយដើម្បីសិតសក់តិចៗដើម្បីឱ្យក្រេមបន្ទន់សក់ជ្រាបសព្វគ្រប់សរសៃសក់
៤
រង់ចាំរយៈពេល៣០វិនាទីរហូតដល់១នាទីដើម្បីឱ្យក្រេមបន្ទន់សក់នោះជ្រាបចូលទៅក្នុងសរសៃសក់
៥
លាងសក់ចេញជាមួយទឹកធម្មតា ហើយប្រើម៉ាស៊ីនបាញ់ខ្យល់ត្រជាក់ដើម្បីផ្លុំសក់ ឬប្រើខ្សល់កង្ហារដើម្បីផ្លុំសក់ឱ្យឆាប់ស្ងួត
៦
លោកអ្នកនឹងមានអារម្មណ៍ថាសក់របស់អ្នកទន់រលោងជាងធម្មតា
៧
សូមជៀសវាងលាបក្រេបបន្ទន់សក់នៅលើស្បែកក្បាល ប្រសិនបើស្បែកក្បាលរបស់អ្នកមានជាតិខ្លាញ់ច្រើន
៨
សូមជៀសវាងប្រើប្រាស់ឧបករណ៍ផ្លុំសក់ដោយប្រើខ្យល់ក្តៅ ដើម្បីផ្លុំសក់ឱ្យស្ងួត