Blog

Apple ផលិតម៉ាសការពារដោយខ្លួនឯង សម្រាប់ចែកបុគ្គលិក

ក្រុមហ៊ុន​ Apple បានប្រកាស​ចេញ​ iPhone ដែល​មាន​តម្លៃ​​ដល់​ ១ ពាន់​ដុល្លារ​ដំបូងកាលពីឆ្នាំ ២០១៧ គឺ​ជា​ម៉ូដែល iPhone X ប៉ុន្តែ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​លោក​ Tim Cook ​ធ្លាប់បានលើក​ឡើងថា​មិន​មែន​គ្រប់​ផលិតផល​ Apple ​ទាំង​អស់​ផលិត​សម្រាប់​តែ​អ្នក​មាន​នោះ​ទេ។

​”ប្រសិន​បើ​អ្នក​មើល​​លើ​ផលិតផល​របស់​យើង​ទាំង​អស់ អ្នក​នឹង​ឃើញ​ថា​អ្នក​អាច​ទិញ​ iPad មួយ​​​នៅ​ថ្ងៃ​នេះ​ ក្នុង​តម្លៃ​ក្រោម​ ៣០០ ដុល្លារ។ អ្នក​​ក៏​អាច​ទិញ​ iPhone មួយ​បាន​ អាស្រ័យ​លើ​​ម៉ូដែល​មួយ​ណា​ដែល​អ្នក​ចង់​បាន ក្នុង​​​បរិមាណ​ទឹក​លុយ​ប្រហែល​គ្នា​នេះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Tim Cook ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី​ Fortune។

“ដូច្នេះ​​ផលិតផល​ទាំង​ឡាយ​របស់​ Apple មិន​មែន​សម្រាប់​តែ​អ្នក​មាន​​នោះ​ទេ។ ប្រសិន​បើ​យើង​ផលិត​សម្រាប់​តែ​អ្នក​មាន​នោះ​យើង​មិន​អាច​លក់​ចេញ​ផលិតផល​បាន​ជាង ១ ​​ពាន់​លាន​គ្រឿង ដូច​កន្លង​មក​នេះ​ឡើយ​”។ ​លោក​ Tim Cook បន្ថែម។

នាយក​ប្រតិបត្តិ​រូប​នេះ​ក៏បានជំទាស់​នឹង​​មតិ​របស់​អ្នក​សម្ភាសន៍​ដែល​ថា​ យុទ្ធសាស្ត្រ​ជំនួញ​​របស់​ Apple គឺ​ដើម្បី​ផលិត “​ផលិត​ផលមាន​តម្លៃ​ខ្ពស់, ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ និង​មាន​សមត្ថភាព​ខ្លាំង”។ លោក​បាន​លើក​ឡើង​ដូច​នេះ ៖ “មិន​មែន​ចង់​បាន​ផល​ចំណេញ​ខ្ពស់​ទេ។ មាន​ក្រុមហ៊ុន​ច្រើន​ទៀត​ដែល​បាន​ផល​ចំណេញ​ពី​ការ​លក់​ផលិតផល​ខ្ពស់​ជាង​នេះ។ យើង​កំណត់​តម្លៃ​លក់​ ទៅ​លើ​គុណ​តម្លៃ​ផលិតផល​យើង ហើយ​យើង​ព្យាយាម​ផលិត​ផលិតផល​ដែល​ល្អ​បំផុត។ នេះ​មាន​ន័យ​ថា​យើង​មិន​ផលិត​​​ផលិតផល​ដែល​កេង​យក​ប្រាក់​​ចំណេញ​ខ្ពស់​នោះ​ទេ។ យើង​ក៏​មិន​បង្អាប់​​ក្រុមហ៊ុន​ផ្សេង​ដែល​ប្រើ​យុទ្ធសាស្ត្រ​​ជំនួញ​បែប​នេះ​ដែរ ប៉ុន្តែ​វា​មិន​មែន​ជា​យុទ្ធសាស្ត្រ​​ដែល​យើង​អនុវត្តន៍​ទេ​”៕