ឈុតតូច
ឈុតព្យាបាលបញ្ហាសក់ជ្រុះកម្រិតធ្ងន់ និងបណ្តុះសក់ឲ្យក្រាស់ឡើងវិញ
25$
សាប៊ូកក់សក់ ភារព្រីមៀម ឯកទេសព្យាបាលសក់ស្ងួត គឺជាសាប៊ូកក់សក់គុណភាពខ្ពស់ផ្សំចេញពីប្រេងអាហ្គេន (Argan Oil) ធម្មជាតិពីប្រទេសម៉ូរូកូហើយសម្បូរទៅដោយវីតាមីន E និងសារធាតុ Keratin ដែលជួយបំប៉នសសៃសក់និងស្បែកក្បាលឱ្យមានសុខភាពល្អ។ អ្វីដែលកាន់តែពិសេសនោះគឺ សាប៊ូកក់សក់ភារព្រីមៀម ត្រូវបានផលិតឡើងដោយរូបមន្តពីប្រទេសកាណាដា ហើយដែលត្រូវបានវេចខ្ចប់ឡើងប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។
សាប៊ូកក់សក់ភារព្រីមៀម មានលក្ខណៈពិសេសដូចតទៅ៖
ជួយបំប៉នសក់ដែលខូចដោយសារការប្រើប្រាស់សារធាតុគីមីឬកម្តៅខ្លាំងដើម្បីរចនាម៉ូតផ្សេងៗ ឱ្យមានសុខភាពល្អតាមបែបធម្មជាតិឡើងវិញ
ធ្វើឱ្យសក់ទន់រលាស់ រលោង រស់រវើក រឹងមាំ មិនបាក់ មិនជ្រុះ មិនបែកចុង
ធ្វើឱ្យសក់មានភាពភ្លឺចែងចាំងដូចសរសៃសូត្រ
ប្រើប្រាស់ជាប្រចាំដើម្បីសម្អាតក្អែលនៅលើស្បែកក្បាល និងជួយកាត់បន្ថយអង្គែបានយ៉ាងមានប្រសិទ្ធិភាព
ប្រើប្រាស់ជាប្រចាំថ្ងៃដើម្បីការពារសក់ ជាពិសេសសម្រាប់អ្នកដែលមានស្បែកក្បាលសម្បូរជាតិប្រេង ឬសម្រាប់អ្នកដែលនិយមលេងម៉ូតសក់ដោយប្រើប្រាស់សារធាតុគីមី និងកម្តៅខ្លាំងដើម្បីរចនាម៉ូតសក់
វិធីប្រើប្រាស់
ដើម្បីប្រើប្រាស់សាប៊ូកក់សក់ភារព្រីមៀមឱ្យមានប្រសិទ្ធ និងសន្សំសំចៃខ្ពស់ សូមលោកអ្នកអនុវត្តតាមការណែនាំដូចតទៅ៖
១
ប្រសិនបើអាច មុននឹងចាប់ផ្តើមកក់សាប៊ូ សូមបងប្អូនលាងសក់ជាមួយទឹកក្តៅឧណ្ហៗ ជាមុនសិន។ ការលាងសក់ជាមួយក្តៅឧណ្ហៗនោះគឺដើម្បីធ្វើឱ្យរន្ធឬសសក់បើកចំហរ កត្តានេះវាធ្វើឱ្យសាប៊ូកក់សក់អាចជ្រាបចូលទៅសម្អាតភាពកក្វក់ផ្សេងៗនៅខាងក្នុងឬសសក់បានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើមិនមានទឹកក្តៅឧណ្ហៗ ទឹកត្រជាក់ធម្មតាក៏បាន
២
ចាក់សាប៊ូទៅលើបាតដៃនៅក្នុងបរិមាណសមស្របជាមួយនឹងសក់របស់លោកអ្នក បន្ទាប់មកត្រូវលាយសាប៊ូជាមួយទឹកបន្តិចនៅលើបាតដៃ រួចទើបយកទៅឈ្លីនៅលើស្បែកក្បាល
៣
សូមប្រើម្រាមដៃឈ្លីពពុះសាប៊ូឱ្យសព្វស្បែកក្បាល និងសក់ចាប់ពីគល់រហូតដល់ចុង។ សូមជៀសវាងប្រើប្រាស់ក្រចកដើម្បីឈ្លីស្បែក ដែលអាចបណ្តាលឱ្យមុតស្បែកក្បាលហើយបង្ករឱ្យឆ្លងមេរោគផ្សេងជាយថាហេតុ
៤
ក្រោយពីឈ្លីសាប៊ូកក់សក់សព្វស្បែកក្បាលនិងសក់រួចហើយ សូមលាងសម្អាតសក់ជាមួយទឹកស្អាតជាធម្មតា។ នៅក្នុងករណីសាប៊ូកក់សក់ចូលភ្នែក ឬមាត់ សូមមេត្តាលាងចេញភ្លាម