សុក្រិត្យ និង ពិភារ ខសមេធិក
Sokreth & Piphear Cosmetics Co., Ltd. (S&PC) was founded in 2020 by Mr. Sokreth Rin & Ms. Piphear Sen. It is one of the leading online retail and wholesale cosmetics companies in Cambodia. It’s well-known for its top-quality hair care product branded PHER PREMIUM, including PHEAR PREMIUM Hydrating Shampoo and Conditioner, PHEAR PREMIUM Anti-Hair Loss Shampoo, and PHEAR PREMIUM Moroccan Argan Oil.
Sokreth & Piphear Cosmetics aims to bring the online cosmetics business in Cambodia to the next level of professionalism and responsibilities. That is why it’s well known throughout the country for its professional leadership and warm-hearted customer service provided by its dealers all around the country. In addition, all PHEAR PREMIUM’s customers could get high-quality products conveniently by buying via an online platform.
ទស្សនៈវិស័យ
ក្លាយទៅជាក្រុមហ៊ុនចែកចាយផលិតផលថែរក្សាសម្ផស្សតាមប្រព័ន្ធអនឡាញឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បេសកកម្ម
តាមរយៈការចែកចាយផលិតផលថែរក្សាសម្ផស្សប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងតម្លៃសមរម្យដល់ស្ត្រីកម្ពុជា ក្រុមហ៊ុន សុក្រិត្យ និង ពិភារ ខសមេធិក ឯ.ក នឹងចូលរួមចំណែកលើកកម្ពស់ការអប់រំផ្នែកថែរក្សាសម្ផស្សរូបរាងកាយតាំងពីចុងសក់ដល់ចុងជើង។ យើងខ្ញុំនឹងសម្រិតសម្រាំងផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុត ជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេស។
គោលបំណងរបស់យើង
សក់គឺជាចំណែកមួយនៃសម្រស់របស់មនុស្សនេះគឺជារឿងពិតដែលមិនអាចប្រកែកបាន។ ទាំងបុរសនិងស្ត្រី ការដែលមានសក់សមស្របទៅនឹងទម្រង់មុខ ខណៈសក់នោះក៏មានភាពស្អាត ទន់រលើបរលោង មានសុខភាពល្អ គឺក្តីប្រាថ្នាមួយដែលពួកគេចង់បាន។ សក់ស្អាតសមសួនអាចបង្ហាញពីភាពស្រស់ស្អាត ភាពស្រស់សង្ហារ ត្បិតសក់គឺជាសរីរាង្គមួយដែលអ្នកអាចចាប់អារម្មណ៍មុនគេ នៅរាល់ពេលដែលអ្នកជួបបុគ្គលណាម្នាក់។
ដោយមានចិត្តស្រលាញ់សក់តាំងពីតូចរហូតមកដល់បច្ចុប្បន្ននេះហើយ ទើបលោករិន សុក្រិត្យ និង កញ្ញា សែន ពិភារ បានសម្រេចបង្កើតក្រុមហ៊ុននាំចូលផលិតផលថែរក្សាសក់សម្រាប់បុរសស្ត្រីពីបរទេសចូលមកក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុននោះមានឈ្មោះថា សុក្រិត្យ & ពិភារ ខសមេធិក ឯ.ក ដែលជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្ផស្សក្នុងនោះរាប់ចាប់តាំងពីសាប៊ូកក់សក់ប្រចាំថ្ងៃ ក្រែមបន្ទន់សក់ ព្រមទាំងប្រេងលាបសក់ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់នៅក្នុងតម្លៃសមរម្យ ហើយថែមទាំងមានភាពងាយស្រួលនៅក្នុងការបញ្ជារទិញជាទីបំផុត។
ដូច្នេះផលិតផលថែរក្សាសក់របស់ក្រុមហ៊ុន សុក្រិត្យ & ពិភារ ខសមេធិក គឺត្រូវបានផលិតឡើងតាមរូបមន្តរបស់ប្រទេសកាណាដាដើម្បីកាត់បន្ថយជាតិប្រេង និងជួយឱ្យសក់ទន់រលោង រស់រវើក ងាយស្រួលនៅក្នុងការថែទាំប្រចាំថ្ងៃ។ ទោះបីជាផលិតថែរក្សាសក់របស់ក្រុមហ៊ុនយើង អាចប្រើប្រាស់បានទាំងបុរសនិងស្ត្រីក៏ពិតមែន ប៉ុន្តែអតិថិជនគោលដៅនៃផលិតថែរក្សាសក់របស់ ក្រុមហ៊ុន សុក្រិត្យ & ពិភារ ខសមេធិក គឺជាស្រ្តីជាពិសេសយុវតីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ និស្សិត បុគ្គលិក ព្រមទាំងស្រ្តីមេផ្ទះគ្រប់រូប។