
សុក្រិត្យ និង ពិភារ | Sokreth & Piphear គឺជាឈ្មោះខ្លីរបស់ក្រុមហ៊ុន សុក្រិត្យ និង ពិភារ ខសមេធិក ឯ.ក ឬជាភាសាអង់គ្លេសថា Sokreth & Piphear Cosmetics Co., LTD. ដែលជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្ផស្សគុណភាពខ្ពស់ពីបរទេស។ យើងខ្ញុំគឺជាក្រុមហ៊ុននាំចូលផលិតថែរក្សាសម្ផស្សត្រូវបានទទួលស្គាល់ស្របច្បាប់ដោយក្រសួងពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនៈវិស័យ
ក្លាយទៅជាក្រុមហ៊ុនចែកចាយផលិតផលថែរក្សាសម្ផស្សតាមប្រព័ន្ធអនឡាញឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បេសកកម្ម
តាមរយៈការចែកចាយផលិតផលថែរក្សាសម្ផស្សប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងតម្លៃសមរម្យដល់ស្ត្រីកម្ពុជា ក្រុមហ៊ុន សុក្រិត្យ និង ពិភារ ខសមេធិក ឯ.ក នឹងចូលរួមចំណែកលើកកម្ពស់ការអប់រំផ្នែកថែរក្សាសម្ផស្សរូបរាងកាយតាំងពីចុងសក់ដល់ចុងជើង។ យើងនឹងសម្រិតសម្រាំងផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុត ជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេស។
គោលបំណងរបស់យើង
ផលិតដំបូងគេដែលក្រុមហ៊ុនយើងខ្ញុំមានគឺផលិតផលថែរក្សាសក់សក់ដែលក្នុងនោះរួមមាន៖
១-សាប៊ូកក់សក់ភារព្រីមៀម
២-ផលិតផលក្រេមបន្ទន់សក់ភារព្រីមៀម
៣-ប្រេងលាបសក់ភារព្រីមៀមអាហ្គេន
ផលិតផលទាំង៣មុខខាងលើគឺជាផលិតផលថែរក្សាសក់មានគុណភាពខ្ពស់ផ្សំចេញពីប្រេងអាហ្គេន (Argan Oil) ធម្មជាតិពីប្រទេសម៉ូរូកូហើយសម្បូរទៅដោយវីតាមីន E និងសារធាតុ Keratin ដែលជួយបំប៉នសសៃសក់និងស្បែកក្បាលឱ្យមានសុខភាពល្អ។
ប្រើសាប៊ូកក់សក់ភារព្រីមៀម នឹងជួយឱ្យសសៃសក់របស់អ្នកទន់ភ្លឺរលោងរលាស់ហើយរឹងមាំតាំងពីគល់សសៃសក់ រហូតដល់ចុងសសៃសក់ហើយអ្នកនឹងទទួលបានលទ្ធផលដូចបានរៀបរាប់តាំងពីប្រើលើកដំបូង។ អ្វីដែលកាន់តែពិសេសនោះគឺ សាប៊ូកក់សក់ភារព្រីមៀម ត្រូវបានផលិតឡើងដោយរូបមន្តពីប្រទេសកាណាដា ហើយដែលត្រូវបានវេចខ្ចប់ឡើងប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។

ផលិតផលទទួលស្គាល់



